Khmer- Essay

In Khmer we are writing the essay about WOMAN IS THE MOTHER OF EARTH

ស្រ្តីជាមាតានៃពិភពលោក

នៅលើលោកនេះ មនុស្សកើតមកមានពីរភេទគី ស្រី្តនិងបុរសដែលយើងមិនអាចខ្វះមួយណាបានឡើយ។ ជាពិសេសនោះគឺស្រ្តីជាបុគ្គលសំខាន់បំផុតទៅលើគ្រប់ភារៈកិច្ច ការងារផ្ទះ ក្នុងសង្គម ក្នុងប្រទេស និងនៅលើពិភពលោកទាំងមូល។​ លើសពីនេះទៅទៀតគ្រប់ទីកន្លែងទាំងអស់ទោះបីមានបុរសនោះខ្លាំង
ខ្លាយ៉ាងណាក៏ដោយក៏នូវតែត្រូវការស្រ្តីីមិនអាចខ្វះបានឡើយ។ ជាមួយគ្នានេះដែលមានពំនោលមួយបាន
ពោលថា “ស្រ្តីជាមាតានៃពិភពលោក”។​ តើពំនោលខាងលើបង្គប់នូវអត្ថន័យយ៉ាងដូចម្តេច?

ដើម្បីជាស្ពានយល់ដឹងកាន់តែច្បាស់ពំនោលខាងលើឲ្យកាន់តែក្បោះក្បាយ ជាបថមយើងគួរតែយល់នូវ
ពាក្យ “ស្រ្តី” “មាតា” និង “ពិភពលោក” ឲ្យកាន់តែច្បាស់ជាមុនសិន។ ជាមួយគ្នានេះដែលពាក្យ “ស្រី្ត” ស្រី្តពី
មុនប្រជាជនកម្ពុជាតែងតែមានផ្នត់គំនិតជាមនុស្សទន់ខ្សោយ នៅតែផ្ចះ និងចាញ់ប្រៀបបុរសរហូត។
ទន្ចឹមនឹងនេះដែលផ្នត់គំនិតទាំងនេះត្រូវបានរំសាយបន្តិចម្តងៗ ពីព្រោះស្រ្តីត្រូវបានលើកដំកើនបន្តិចម្តងៗ។ មិនត្រឹមតែប៉ុណ្ណោះបុរសធ្វើអ្វីក៏ដោយមិនអាចខ្វះស្រ្តីបានឡើយ ទោះបីស្រ្តីមើលពីសំបកក្រៅជាមនុស្ស
ទន់ភ្លន់ ប៉ុន្តែស្រ្តីតែងតែរឹងមាំជានិច្ទមិនដែលចុះចាញ់ឡើយ។ ក៏ដូចគ្នានេះដែលពាក្យ “មាតា”​ មាតា
មានភារៈកិច្ចជាច្រើនដូចជា ជាអ្នកគ្រប់គ្រង ជួយមើលថែកូន អ្នកអភិវឌ្ឍន៏ ដោះស្រាយបញ្ហានិងជំរុញឲ្យអ្វីៗ
ដំណើរការ បានសម្រេចទាំងនៅក្នុងផ្ទះនិងក្រៅផ្ទះ។ រីឯពាក្យ “ពិភពលោក”​ មានន័យថាជាទឹកដីដែល
យើងរស់នៅលើជារៀងរាល់ថ្ងៃ ដូចជា រុក្ខជាតិ សត្វ និងមនុស្ស។ ក៏ដូចគ្នានោះដែល ពិភពលោកនឹងបាត់បង់ ដោយសារភាពក្តៅ និង ត្រជាក់។​ ដូចច្នេះបើយើងយល់ដឹងច្បាស់ពីពាក្យនីមួយៗហើយយើងងាក
មកមើលពំនោល “ស្រ្តីជាមាតានៃពិភពលោក” អត្ថន័យមួយឃ្លានេះមានន័យបំផុតចំពោះស្រ្តីគ្រប់រូប នៅជុំវិញពិភពលោក។ យើងត្រូវការស្ត្រីដើម្បីផ្តល់គំនិតយល់បល់ក្នុងការងារ។ បើទីកន្លែងណាមួយមិនមានស្រី្ត
មកចូលរួមប្រៀបបីដូចជាខ្វះអ្វីម៉្យាង ដូចពាក្យស្លោកមួយបានពោលថា “សម្លរឆ្ញាញ់ត្បិតគ្រឿង​” ក្នុងអត្ថន័យមួយ
នេះស្រ្តីប្រៀបបីដូចជាគ្រឿង បើគ្មានស្ត្រីទេធ្វើការមិនបានសម្រេចឡើយ។ ស្រ្តីជាអ្នកផ្តល់កម្លាំងចិត្ត និងបំពេញ
គ្រប់ភារៈកិច្ច។ ឧទាហរណ៍ រឿងធនញ្ច័យ ដែលត្រូវជារឿងខេមៈនិយម ដែលក្នុងរឿងនោះប្រព្ធនធនញ្ច័យមាន
ឈ្មោះថាសួស្តី។ សួស្តីជាស្រ្តីម្នាក់ដែលស្រីគ្រប់រូបត្រូវតែត្រាប់តាម។ ស្រី្តម្នាក់នេះមានចិត្តស្មោះត្រង់ចេះជួយ
អ្នកដទៃដូចជាអ្នកជិតខាង ហើយក៏ជាស្រី្តគ្រប់ល័ក្ខណ៍។ មិនត្រឹមតែប៉ុណ្ណោះ សួស្តីមានភាពក្លាហានដែលអាច
ប្រឈមមុខ ក្នុងការនិយាយជាមួយស្តេចខ្មែរ ហើយធ្វើឲ្យព្រះមហាក្សត្រ​ ចូលចិត្ត​និងយកចិត្តទុកដាក់ និងគ្រួសារ
របស់គាត់។ ធនញ្ច័យត្រូវការសួស្តីដើម្បិីជាអ្នកផ្តល់កម្លាំងចិត្ត និងជួយបំពេញភារៈកិច្ចទាំងឡាយ។​ ទន្ទឹមន​ិងនេះ
ដែលអ្នកនាងលីវ យីជាស្រ្តីម្នាក់ដែលមនុស្សគ្រប់រូបចូលចិត្ត និងគោរពគាត់ពីព្រោះ អ្នកនាងលីវ​ យី ទោះបី
គាត់ជាស្រីប៉ុន្តែគាត់បានកសាង អ្វីជាច្រើនសម្រាប់ប្រទេសជាតិ និងជួយគ្រប់គ្រងប្រទេសជាតិទាំងមូល។
បើសិនពេលនេះមិនមានអ្នកនាង​ លីវ យី ទេប្រទេសកម្ពុជានឹងមិនរីកចម្រើនទេពីព្រោះ អ្នកនាង លីវ យីបានជួយប្រជាជនជាច្រើន និងគិតពីប្រទេសជាតិ។ អ្នកនាងលីវ យីបានជួយកសាងសាលា ផ្លូវ ផ្តល់
អំណោយឲ្យប្រជាជន និងធ្វើជាអ្នកដឹងនាំដល់ល្អ។ យោងតាមការសិក្សាក្នុងរឿងកុលាបប៉ៃលិន នាងឃុន នារី ក៏ជាស្រ្តីម្នាក់ដែលចេះជួយការងារឪពុកមិនដែលខ្ជិលច្រអូសឡើយ។ លោកហ្លូង រតនៈសម្បត្តិ ដែលត្រូវជាឪពុក
របស់ឃុន នារី បើសិនពុំមានឃុ​ន នារីជួយចូលក្នុងការងារទេ មុខជំនួញរបស់គាត់ពំុំបានសម្រេចឡើយ។​ ស្រី្ត
ម្នាក់នេះជួយឪពុកស្ទើគ្រប់បែបយ៉ាង ហើយរៀបចំបានល្អបំផុត មិនដែលឲ្យអ្នកណាពិបាកទេ ជាពិសេសធ្វើ
ឲ្យមុខជំនួយឪពុករបស់គាត់ដំណើរការបានល្អ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ថែមទៅទៀតនោះ នាងលក្ខណាដែលជាតួរស្រីក្នុងរឿង
មាយើងហើយក៏ជាប្រពន្ធទីពីររបស់មាយើង។នារីម្នាក់នេះមានការតស៊ូប្រឹងប្រែងតាំងពីគ្រួសារនាងមានតែ
បាតដៃទទេរ រកបាយច្រកឆ្នាំងមិនបាន ប៉ុន្តែដោយសារលក្ខណាជាស្រ្តីដែលមានសមត្ថភាព និងប្រាជ្ញាឆ្លាតវៃ ធ្វើឲ្យគ្រួសាររបស់គាត់មានមុខមានមាត់ក្នុងសង្គម ជីវភាពធូរធារ និងសំបូរទៅដោយញាតិ។ លក្ខណាជាមនុស្ស
ដែលចេះគិតពីនាក់ដទៃ មុខរបររបស់គាត់គឺជួញដូរឈើ ទិន្នផលរបស់គាត់បានច្រើនមែនទែនដោយសារ
នាងជំនាញក្នុងការរកសីុនិងចេះនិយាយពាក្យផ្អែមល្ហែមទៅនាក់ធ្វើការជាមួយគ្នា។ ដូចច្នេះហើយនៅ
ពេលដែលគាត់ទទួលមានទិន្នផល ក្នុងការរកសុី គាត់ក៏បានយកប្រាក់មួយចំនួន ទៅជួយប្រទេសជាតិ។
អាស្រ័យហេតុនេះហើយធ្វើឲ្យដំណឹងនេះដឹងលឺដល់ព្រះមហាក្សត្រ។ ពិតជាឲ្យកោតសរសើរណាស់ នាង
លក្ខណាបានទៅនិយាយជាមួយព្រះមហាក្សត្រ អំពីចំណុចល្អៗរបស់ប្តីរបស់គាត់ហើយធ្វើឲ្យព្រះមហាក្សត្រ
ទ្រង់កោតសរសើរយ៉ាងក្រៃលែង។ ជាមួយគ្នានេះដែលលក្ខណាបានជួយបង្ហាត់បង្រៀនប្តីតាំងពីគាត់មិន
ដែលចេះអានឫសរសេរពាក្យសូម្បីតែមួយពាក្យ ហើយក្លាយជាមនុស្សមានចំណេះដឹងជ្រៅជ្រះ ហើយ
ក៏ជាមនុស្សសាមញ្ញធម្មតាម្នាក់មកក្លាយជាមនុស្សដែលគេគោរពស្រឡាញ់គ្រប់គ្នា​ ហើយប្តី
របស់គាត់ក៏មានក្លាយជាមន្ត្រីរាជការដោយសារតែលក្ខណា ដូចពាក្យស្លោកមួយបានពោលថា “សម្លរឆ្ញាញ់ត្បិតគ្រឿង គ្រួសាររុងរឿងត្បិតភរិយា​”។ ជាពិសេសនោះបើយើងងាកមកមើលកាយវិការ របស់នាង
ការនិយាយស្តីយ៉ាងទន់ភ្លន់ គួរឲ្យកោតសរសើរ និងគោរពស្រឡាញ់។​ បើយើងក្រឡេកមើលទៅ ព្រះនាងអង់ សានសូជី វិញក្នុងនាមគាត់ជាស្ត្រីម្នាក់ ដែលតំណាងឲ្យស្រ្តីគ្រប់រូបបានដឹងថាទោះបីយើងជាស្រ្តីក៏យើង
មិនអាចអស់ក្តីសង្ឃឹម ហើយជំរុញឲ្យស្រ្តីទាំងអស់បានដឹងថា ទោះបីយើងជាស្រ្តីក៏អាចធ្វើជានាយករដ្ឋមន្រីបាន
ដែរ។ បើយើងងាកមើលក្នុងសង្គមជាក់ស្តែងបានឲ្យឃើញថា បើសិនប្រទេសមីយ៉ាន់មាមិនមាននាយក រដ្ឋមន្រីអង់ សានសូជី​​ នោះទេប្រទេសនោះនឹងមិនរីកចម្រើនដូចបច្ចុប្បន្នឡើយ ពីព្រោះនាយក រដ្ឋមន្រីអង់ សានសូជី ជាស្រ្តីដែលដឹងនាំបានល្អ ហើយជួយដោះស្រាយឲ្យប្រទេសគាត់មានភាពស្មើគ្នា មិនបំពានសិទ្ធ
មនុស្សជាពិសេសនោះគឺ ផ្តល់សិទ្ធសេរីភាពចំពោះមនុស្សគ្រប់រូប។ មិនត្រឹមតែប៉ុណ្ណោះគួរឲ្យកោតសរសេើរ
ណាស់គាត់កើតមកបានអាយុ៧ឆ្នាំត្រូវបាត់បង់ឪពុក បន្តបន្ទាប់មកទៀតគាត់ក៏បានបាត់បង់បងប្រុសរបស់
គាត់ម្នាក់ទៀត។ ហេតុនេះហើយចាប់ពីពេលនោះមកគាត់រស់នៅជាមួយម្តាយរបស់គាត់យ៉ាងកំសត់វេទនា និងមានរាប់លានបញ្ហាកើតឡើយចំពោះគ្រួសារគាត់។ បន្ថែមទៀតដោយសារការតស៊ូមិនដែលរាលថយ
របស់គាត់ ធ្វើឲ្យគាត់ជោគជ័យ ក្លាយជារដ្ឋមន្រ្តីដ៏ល្បីល្បាញម្នាក់។ បើយើងងាកមកមើលរឿងភូមិតិរិច្ឆាន
វិញ នាងនី​ និងនាងប៊ី គឺជានិមិត្តរូបរបស់អ្នកក្រាំងលាវដើម្បីទាមទារសិទ្ធិសេរីភាពពីអាណានិគមនិយមបារាំង
ដោយមិនខ្លាចអំណាចបារំាងបន្តិចណាឡើយ។ នាងទាំងពីនាក់មិនខ្លាចរឿងស្លាប់នោះទេ មានតែភាពក្លាហាន និងការតស៊ូដើម្បីប្រទេសជាតិ។ នាងនី និងនាងប៊ីបានទៅប្រឈមមុខនិងពួកដឹងនាំបារាំង ដែលចង់បានប្រទេស
ខ្មែរទៅគ្រប់គ្រង ដែលអំឡុងពេលនោះមនុស្សគ្រប់គ្នាមានភាពបាសបោលដើម្បីការពារជីវិតខ្លូនឯងរៀងៗ​ខ្លួន។​ ម្យា៉ងវិញទៀតនៅក្នុងរឿងតេជោយ៉តលោក ជំទាវស្រែនមានការគ្រប់គ្រងល្អ ភាពជាអ្នកដឹកនាំដ៏វៃឆ្លាតបែប
នេះហើយទើបលោកជំទាវបានកំចាត់ស្តេចសំរែងដែលជាជនមិនស្មោះត្រង់បានសម្រេច ដែលធ្វើឲ្យប្រទេសខ្មែរ
មានភាពរីកចម្រើនឡើងវិញ។ មិនត្រឹមតែប៉ុណ្ណោះគាត់ក៏ជាប្រព្ធនដ៏ល្អបំផុនរបស់តេជោយ៉ត លោកជំទាវបាន
កត់ត្រានូវរឿងល្អៗទាំងឡាយដែលប្តីរបស់គាត់បានកសាង និងជួយការងារតេជោយ៉តយ៉ាងច្រើនផងដែរ។ បើយើងមើលតាមឧទាហរណ៍ ខាងលើបានឲ្យដឹងថា ស្រ្តីពិតជាសំខាន់ទាំងអស់ គឺគ្រប់ទីកន្លែងទាំងអស់
មិនថានៅក្នុងគ្រួសារ ឫក្នុងសង្គម ដូចពំនោលមួយពោលថា “ទ្រព្យ​គង់ត្បិតស្រី​ចេះ​សំចៃ​ទុកផ្ទះ​ធំ​ស្រណុក​ ត្បិត​
ភរិយា​ចេះ​រៀប​ចំ​ទុក​ដាក់”។ ជាមួយគ្នានេះដែលក៏មានពាក្យស្លោកមួយបានពោលថា “ទីណាមានស្ត្រី ទីនោះមាន
ការរីកចម្រើន”។ ដូចច្នេះហើយនៅលើពិភពលោកយើងនេះស្រ្តីមានមុខងារសំខាន់ដើម្បីភាពរុងរឿង ហើយ
ត្រូវការស្រ្តីដើម្បីការអភិវឌ្ឍន៍នូវអ្វីគ្រប់យ៉ាងទាំងអស់។

យៅងទៅតាមការបកស្រាយប្រធានបទខាងលើ ពិតជាមានការអប់រំយ៉ាងជ្រាលជ្រៅចំពោះមនុស្សគ្រប់រូប
មិនថាស្រ្តីឫបុរស។ មិនត្រឹមតែប៉ុណ្ណោះយើងត្រូវផ្តល់សិទ្ធចំពោះស្រ្តីឲ្យបានច្រើន ពីព្រោះស្រ្តីជាបុគ្គលសំខាន់
បំផុត។ ទន្ទឹមនឹងនេះដែលក៏មានការលើកតំកើនស្រ្តីខ្លះដែលដូចជា ថ្ងៃទិវា​សិទ្ធិ​នារី​អន្តរជាតិ និងពាក្យ
ស្លោកមួយនិយាយថា “សំណាបយោងដី ស្រីយោងប្រុស”។ ជាមួយគ្នានេះដែលស្រ្តីក៏ត្រូវជំរុញ និងប្រាប់ខ្លួនឯងឲ្យខំប្រឹង ធ្វើខ្លួនឲ្យត្រឹមត្រូវ ដើម្បីលើកតំកើនខ្លួនឯងបន្ថែមក្នុងនាមជាស្រ្តី។ ក្នុងនាមខ្ញុំជាកូន
ស្រីម្នាក់ដែលទើបតែដុះពន្លក ខ្ញុំសន្យាថាខ្ញុំនិងខិតខំប្រឹងរៀនសូត្រ ដើម្បីយកចំណេះដឹងទាំងនេះមក
ជួយប្រទេសកម្ពុជាឲ្យរីកចម្រើន និងលើកតំកើនស្រ្តី។

Leave a Reply

Your email address will not be published. Required fields are marked *