Khmer Class

In Khmer class, we write our own script about the sea turtle to speak in the radio, and the radio will share to all Cambodian people. Right now in sea turtle in Cambodia are almost extinct so we want to take care of it. So we hope that our record to put in the radio can change people mind, of stop killing all of the wild animals.

Here are our script, we made this script in Khmer because it for Cambodian.

សាលាអន្ដរជាតិឡៃហ្គ័រ

ប្រធានបទ​:
ការសន្ទនាអំពីសត្វអណ្តើកសមុទ្រ

រៀបរៀងដោយ ៖ ក្រឹត ស៊ូយ៉េត
​​​​​ ​​ ថន វ៉េងហួរ
​​ ​​ ហ៊ាង ម៉ារ៉ាឌី
​​​​​ នួន សីុនឿនសំណាង

លោកគ្រូ៖ ណេន សុខា
អ្នកកែសម្រួល ៖ ឡេង ផល្លា

ឧបត្ថម្ភដោយ៖ អង្គការសត្វព្រៃ​ និងរុក្ខជាតិអន្តរជាតិ

ម៉ារ៉ាឌី: ចាសនាងខ្ញុំម៉ារ៉ាឌី និងមិត្តរួមក្រុមសំណាង សូមជំរាបសួរ​ ដល់ពុកម៉ែបងប្អូនទាំងអស់គ្នា ថ្ងៃនេះ ខ្ញុំមានអត្ថបទថ្មីមួយទៀតហើយ សម្រាប់ប្រិយមិត្តអ្នកស្តាប់ទាំងអស់គ្នា។

សំណាង: អីចឹង!ឥឡូវនេះយើងជួបជាមួយបងប្រុសវ៉េងហួរ និង​ បងស្រី​ស៊ូយ៉េត។ ជំរាបសួរបងទាំងពីរ!

វ៉េងហួរ​ និង ស៊ូយ៉េត : បាទ/ចាស+​ ជំរាបសួរ!​

វ៉េងហួរ: សូមជំរាបសួរ!​ ពុកម៉ែបងប្អូនទាំងអស់គ្នា។

ម៉ារ៉ាឌី: ចា!​ អីចឹង!តើបងអាចប្រាប់ខ្្ញុំនូវប្រធានបទថ្ងៃនេះបានអត់?
ព្រោះប្រិយមិត្តអ្នកស្តាប់យើងកំពុងតែរងចាំស្ដាប់!

ស៊ូយ៉េត: ចា+​​បង​!​ ប្រធានបទថ្ងៃនេះគឺទាក់ទងអំពី សត្វអណ្តើកសមុទ្រ។

សំណាង: ជាកិច្ចចាប់ផ្តើមសំណួរដំបូងទៅកាន់បងវ៉េងហួរគឺ តើសត្វអណ្តើកសមុទ្រនៅក្នុងពិភពលោក និងនៅប្រទេសកម្ពុជាយើងមានប៉ុន្មានប្រភេទដែរ?

វ៉េងហួរ: បាទ! ​នៅលើពិភពលោកយើងនេះគឺមានអណ្តើកសមុទ្រចំនួន ៧​ប្រភេទ ហើយនៅប្រទេសកម្ពុជាយើងគឺមានចំនួន ៥ប្រភេទ។

ម៉ារ៉ាឌី: អូ!​ នៅលើពិភពលោកមាន៧ ប្រភេទ ប៉ុន្តែនៅប្រទេសយើងមានតែ៥ប្រភេទ! ពិតជាសំណាងណាស់ស្រុកយើង តើវាមានឈ្មោះអ្វីខ្លះទៅ?

ស៊ូយ៉េត: ចាសបង! គឺមានប្រភេទក្រាស់ ល្មិច​ ល្មិចព្រុយបី ល្មិចក្បាលធំ និង ល្មិចប្រផេះ។

សំណាង: ហូរ!​ តើយើងអាចសម្គាល់សត្វអណ្តើកសមុទ្រយ៉ាងដូចម្តេចដែរ?

ស៊ូយ៉េត: យើងអាចកត់សម្គាល់តាមរយៈស្រកាស្នូករបស់វា។​ ដូចអណ្តើកប្រភេទក្រាស ស្រកាស្នូករបស់វាមានក្រឡាត្រួតលើគ្នា។​ ល្មិច ស្រកាខាងលើមានលក្ខណៈរលោង សំរាប់ល្មិចព្រុយបី ស្នូកវាមានលក្ខណៈដូចស្បែកអត់មានស្រកា​។ ល្មិចក្បាលធំ ស្នូកមានរាងបេះដូង​ ហើយល្មិចប្រផេះវិញ ស្នូកវាភាគច្រើនមានរាងមូល។ ប្រភេទក្រាសក្បាលវាមានរាងស្រួចមានមាត់ដូចជា
ជំពុះសេក ស្រកាក្រឡាសងខាងស្នូកមានចំនួន​ ៤គូរស្រកាក្រឡាផ្នែកក្បាលមានចំនួន ២គូរ ស្រកានៅចំកណ្តាលស្នូកវាគឺមានចំនួន​៥​ និងដៃវាគឺមានដង្កៀប២។ សម្រាប់ល្មិចគឺវាមានពណ៍ត្នោត
ឬបៃតងចាស់​ ស្រកាសងខាងស្នូករបស់វាគឺមានចំនួន៤គូរ ស្រកានៅផ្នែកក្បាលគឺមាន២ស្រកា។ សម្រាប់ផ្នែកដៃរបស់វាគឺមានដង្កៀប១ ស្រកានៅចំកណ្តាលស្នូកគឺមានចំនួន៥ ហើយថ្គាមមានធ្មេញតូចៗដូចជា​​រណារ។

វ៉េងហួរ: រីឯល្មិចក្បាលធំវិញគឺមានស្នូកជារាងបេះដូង​ មានពណ៍ក្រហមក្រម៉ៅ​​​ ឬទឹកក្រូច។ សំរាប់ស្រកាក្រឡានៅខាងស្នូកមានចំនួន ៥គូរ ស្រកាក្រឡាកណ្តាលស្នូកមានចំនួន ៥ ស្រកានៅផ្នែកខាងក្បាលមាន​ ២គូរ។​ រីឯស្នូកផ្នែកបាតមានស្រកាក្រឡា ៣គូរ និងផ្នែកដៃមានដង្កៀប​​ ២។​ ល្មិចព្រុយបីវាមិនមានស្នូកដូចប្រភេទអណ្តើកផ្សេងៗទេ ខ្នងរបស់វាមានលក្ខណះដូចជា
ស្បែក វាមានពណ៍ប្រផេះក្រម៉ៅ និងផ្នែកខ្មៅមានចំណុចសៗ។​ វាមានឆ្នូតនៅខាងខ្នងចំនួន ៥ ហើយផ្នែកបាតមានពណ៍ស និងមានស្នាមអុជខ្មៅៗ ផ្នែកដៃរបស់វាគឺគ្មានដង្កៀបទេ។​ ល្មិចប្រផេះ ស្នូកវាភាគច្រើនមានរាងមូល មានពណ៍បៃតងចាស់ ដូចស្លែ។​ ស្រកាក្រឡានៅខាងស្នូករបស់វាគឺមានចន្លោះពី៥ ទៅ៩គូរ ស្រកាក្រឡានៅកណ្តាលស្នូកមានចំនួន ៥ និង ស្រកានៅផ្នែកខាងក្បាលមាន ២គូរ។​ សម្រាប់ផ្នែកដៃមានដង្កៀប១ និងស្នូកផ្នែកបាតមានស្រកាក្រឡាចំនួន ៤គូរ។

សំណាង: អូ…….! បងពូកែចាំមែនទែន!

សំណាង: ទាក់ទងជាមួយចំណីអាហាររបស់វាវិញ! តើវាស៊ីអ្វីជាអាហារដែរ?

ស៊ូយ៉េត: ចាស! អណ្តើកសមុទ្រគឺវាសីុស្មៅសមុទ្រ ពពុះទឹក ស្ពុង ក្តាម ជាដើម។

ម៉ារ៉ាឌី:​ អ៎!! ឡូយមែនទែន!

វ៉េងហួរ: តែពេលខ្លះវាសីុប្លាស្ទិកព្រោះវាច្រឡំថាជា ពពុះទឹក តែប្លាស្ទិក នឹងធ្វើឲ្យវាស្លាប់បាន។

ម៉ារ៉ាឌី: គួរឲ្យស្រណោះណាស់។

ម៉ារ៉ាឌី: ចាសសំនួរបន្ត…. តើសត្វអណ្តើកសមុទ្រនៅកម្ពុជាយើង
មានប៉ុន្មានក្បាលដែរ?

វ៉េងហួរ: សត្វអណ្តើកសមុទ្រនៅកម្ពុជាយើង ខ្ញុំមិនដឹងថាវាមានចំនួនប៉ុន្មានទេ ប៉ុន្តែខ្ញុំដឹងថាសត្វអណ្តើកសមុទ្រនៅកម្ពុជាយើងទាំងប្រាំប្រភេទនោះកំពុងរងគ្រោះថ្នាក់ ជួបការគំរាមកំហែង និង ជិតផុតពូជ។ មូលហេតុដែលសត្វអណ្តើកជិតផុតពូជ​ និង ជួបការគំរាមកំហែង​ ដោយសារតែការនេសាទខុសច្បាប់ ដោយប្រើប្រាស់ឧបករណ៍ឆក់​ សន្ទូចរនង មង​ ការអូកអួនខុសច្បាប់ ការនេសាទបានដោយចៃដន្យ បោះចោលសំរាមផ្តេសផ្តាស់ និង ការយក​សាច់មកបរិភោគ។

សំណាង: គួរឲ្យស្តាយមែនទែន! បើសិនវាជិតផុតពូជអីចឹង! តើមានអង្គការណាជួយការពារអត់?

វ៉េងហួរ: បាទ!​​ ក្នុងប្រទេសកម្ពុជាយើង រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយ អង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិ ប្រចាំកម្ពុជា ហើយនឹងអ្នកពាក់ព័ន្ធ ឬដ៏ទៃផ្សេងទៀត បាននឹងកំពុងធ្វើការជួយសង្គ្រោះ និងអភិរក្សសត្វអណ្តើកសមុទ្រនៅ
ក្នុងប្រទេសកម្ពុជាយើង ហើយ មិនមែនតែអណ្តើកសមុទ្រទេ សូម្បីតែសត្វសមុទ្រដ៏ទៃផ្សេងទៀត
ក៏ស្ថិតនៅក្នុងការការពារ និងអភិរក្សផងដែរ។

សំណាង: បាទអរគុណណាស់ថ្ងៃនេះ ខ្ញុំ​ ម៉ារ៉ាឌី​ និងប្រិយមិត្រទាំងអស់បានរៀ​នជាច្រើនទាក់ទងអំពី
អណ្តើកសមុទ្រពីបងទាំងពីរនាក់។ ដោយសារពេលវេលាមានកំណត់….

ម៉ារ៉ាឌី:​ ដូចច្នេះតើបងមានពាក្យពេច ចុងក្រោយប្រាប់ប្រជាជនកម្ពុជាដែរទេ?

ស៊ូយ៉េត: ចាស!​ ខ្ញុំសូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកស្តាប់ទាំងអស់គ្នា និង​ អរគុណប្អូនប្រុស និង ប្អូនស្រីដែលបានអញ្ជើញបងទាំងពីរនាក់មកចែករំលែកនូវប្រធានបទថ្ងៃនេះ។​​ ហើយសូមសំណូមពរ និង​ ផ្តែផ្តាំដល់បងប្អូនឲ្យចេះស្រឡាញ់ និង អភិរក្សប្រភេទសត្វដែលជិត​ផុតពូជទាំងអស់គ្នា
ជាពិសេសគឺអណ្តើកសមុទ្ររបស់យើង។

វ៉េងហួរ: បាទ!​ ខ្ញុំសូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកស្តាប់ទាំងអស់គ្នា និង​ អរគុណប្អូនប្រុស និង ប្អូនស្រីដូចគ្នា​ ហើយ​អរគុណដល់បងប្អូនដែលបានជួយការពារសត្វសមុទ្រនៅប្រទេសកម្ពុជាយើង។

ម៉ារ៉ាឌី:​ ចា៎!​ ជាចុងក្រោយខ្ញុំុសូមអរគុណពុកម៉ែបងប្អូនទាំងអស់អរគុណជាពិសេសចំពោះ
អង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិប្រចាំនៅកម្ពុជា ដែលជួយឧបត្ថម្ភដល់សាលាអន្តរជាតិឡៃហ្គ័រ។ ដូចច្នេះកម្មពីធីរបស់ពួកខ្ញុំក៏ដល់ទីបញ្ចប់ ហើយសូមជូនពរ​ឲ្យបងប្អូនទាំងអស់ជួបតែសេចក្តីសុខ
និងធ្វើការបានសម្រេច​គ្រប់ក្រុមគ្រួសារ។

ចាសសូមអរគុណ សូមជំរាបលា។

Poem- Khmer

Here is the poem that I made by my own. When I free time I just make this poem that talking about myself.

ខ្ញុំនេះខំប្រឹងសិក្សា                       ដើម្បីគ្រួសារ                   រស់នៅសុខសាន្ត។
ពេលខ្លះខ្ញុំនេះមិនបាន             មិនបានសម្រាន្ត         ព្រោះតែរវល់។
ហេតុតែខ្ញុំនេះរវល់                        ព្រោះតែខ្ញុំខ្វល់              ពីការសិក្សា។
ថ្ងៃខ្លះខ្ញុំនឺកគ្រួសារ                       មិនធ្វើកិច្ចការ             ដែលគ្រូដាក់ឲ្យ។
ប៉ុន្តែខំធ្វើឲ្យហើយ                         មិនដែលបណ្តោយ      ឲ្យគ្រូបន្ទោស។
ភាគច្រើនមិនដែលធ្វើខុស      មិនដែលអុកលុក      ធ្វើបាបគ្រូសោះ។
ហើយមិនដែលសូវមានទោស   មិនដែលធ្វើខុស         គ្រូតែងសរសើរ។
ខ្ញុំតែងអង្គុយដេកដើរ                 ពេលគ្រូសរសើរ            សប្បាយចិត្តណាស់។
ចំណែកនៅឯពេលខ្លះ                  តេទៅប្រាប់ម៉ាក់       រៀនសូត្របានល្អ។
ម៉ាក់ប៉ាពិតជាត្រែកអរ               ខំប្រឹងបន្តរ                   យកជយ័ជំនះ។
ថ្ងែមួយយើងនឹងបានឈ្នះ         និងជ័យជំនះ                 ដែលយើងខំប្រឹង។